លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចង្អុលបង្ហាញយ៉ាងច្បាស់ថា គោលដៅគឺត្រូវតែបង្ការទប់ស្កាត់ការបាក់ស្រុតដី និងទឹកជំនន់នៅតំបន់ដីសណ្តទន្លេ Cuu Long; អភិវឌ្ឍន៍ ការពារ និងធ្វើអាជីវកម្មប្រកបដោយចីរភាពនូវដីធ្លី ព្រៃឈើ ធនធានធម្មជាតិ និងរ៉ែ; ជំរុញផលិតកម្ម អាជីវកម្ម បង្កើតរបររកស៊ីសម្រាប់ប្រជាជន សហគ្រាស រៀបចំឡើងវិញនូវលំហរស់នៅ; ការពារបរិស្ថានអេកូឡូស៊ី និងអភវិឌ្ឍន៍ប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យមូលដ្ឋាននានាបង្កើន និងកៀរគរធនធានរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមបង្ការទប់ស្កាត់ការបាក់ស្រុតដី និងទឹកជំនន់; ចាត់វិធានការបន្ទាន់ និងយូរអង្វែងដើម្បីដោះស្រាយការបាក់ស្រុតដី និងទឹកជំនន់។
ក្នុងរយៈពេលវែង លោកនាយករដ្ឋមន្ត្រីតម្រូវឱ្យមូលដ្ឋានានាបំពេញឱ្យបានល្អនូវការងាររៀបចំផែនការមេ; វាយតម្លៃពីមូលហេតុនៃការរអិលបាក់ដី ដើម្បីមានដំណោះស្រាយសមស្រប ធានាបាននូវប្រសិទ្ធភាព និរន្តរភាព និងជៀសវាងការខ្ជះខ្ជាយ។ ទន្ទឹមនឹងនោះ គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការងាររៀបចំផែនការមេ ការសាងសង់សំណង់ និងផ្ទះសម្បែងនៅតាមដងទន្លេ និងតាមឆ្នេរសមុទ្រ; ម្ចាស់ការរៀបចំ និងផ្លាស់ទីប្រជាជន ជាពិសេសនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់រងការរអិលបាក់ដី; ពិនិត្យតំបន់ដែលមានហានិភ័យរងការរអិលបាក់ដី ម្ចាស់ការវិនិយោគដើម្បីបង្ការទប់ស្កាត់... លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តកៀរគរធនធានរបស់រដ្ឋ ព្រមទាំងមានយន្តការ និងគោលនយោបាយសមស្រប ដើម្បីធ្វើសង្គមភាវូបនីយកម្ម និងវិនិយោគលើសំណង់បង្ការទប់ស្កាត់ការបាក់ស្រុតដី៕

