នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។ (រូបថត៖ VNA) |
រីឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាន ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏ធំធេងរបស់វៀតណាម ចំពោះអង្គការសហប្រជាជាតិលើគ្រប់វិស័យសកម្មភាពអាទិភាព ជាពិសេសការរក្សា សន្តិភាព និងសន្តិសុខអន្តរជាតិ ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរ ភាព ការធានាសិទ្ធិមនុស្ស ... ជាពិសេសការសន្យាយ៉ាងមុតមាំក្នុងការអនុវត្ត SDGs សកម្មភាពអាកាសធាតុ និងការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌។ លើសពីនេះ លោកអគ្គលេខាធិការ Guterres បានចែករំលែកយ៉ាងពេញលេញនូវទស្សនៈរបស់វៀត ណាមអំពីការជំរុញពហុភាគីនិយម ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការកែ ទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីជួយឧបត្ថម្ភបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍៕

