លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយសហគ្រាសនូវែលសេឡង់។(រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឆ្លើយតបបញ្ហាដែលជាកង្វល់ របស់ទីភ្នាក់ងារ និងសហគ្រាសនូវែលហ្សេឡង់; ព្រមទាំងបញ្ជាណែនាំឲ្យបណ្ដា ក្រសួង ស្ថាប័ន បន្តកែលម្អ និងបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីឲ្យសហគ្រាសនូវែល ហ្សេឡង់អាចសហប្រតិបត្តិការ និងវិនិយោគប្រកបដោយប្រសិទ្ធភាពបំផុតនៅក្នុង វៀតណាមនិងជាមួយប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋាភិបាល សមាគម និងសហគមន៍ធុរកិច្ចនូវែលហ្សេឡង់ ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគជាមួយវៀតណាម; បើកទីផ្សារដើម្បីទាញយកអត្ថ ប្រយោជន៍ពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ក្របខ័ណ្ឌកិច្ចសហប្រតិ បត្តិការ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលភាគីទាំងពីរបានចូលរួម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមកដើម្បីជ្រៀតចូល ទីផ្សារភាគីនីមួយៗ; ពិចារណាដករបាំងមិនមែនពន្ធគយ សម្រាប់ទំនិញវៀតណាមជា ពិសេសគឺកសិផលនិងជលផល។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យសហគ្រាសនូវែលហ្សេឡង់ សហការវិនិយោគ ជាមួយវៀតណាម ដោយកម្មវិធីនិងគម្រោងជាក់ស្ដែងក្នុងវិស័យនានាដូចជា៖ សេដ្ឋកិច្ច បៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង វិទ្យាសាស្ត្រនិងបច្ចេក វិទ្យា នវានុវត្តន៍ គ្រឿងបន្លាស់អេឡិចត្រូនិច រថយន្តអគ្គិសនី ការផលិតឈីប semiconductor ថាមពលថ្មីដូចជា អ៊ីដ្រូសែន ថាមពលកកើតឡើងវិញ សារធាតុរ៉ែសំខាន់ៗ មជ្ឈ មណ្ឌលហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង ជីវបច្ចេកវិទ្យា ការថែទាំសុខភាព កសិកម្មបច្ចេកវិទ្យាខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់... លោកនាយករដ្ឋ មន្ត្រីបានបញ្ជាក់ថា វៀតណាមជានិច្ចកាលផ្ទៀងស្តាប់ រួមដំណើរ ជួយគាំទ្រនិងបង្កើត គ្រប់លក្ខខណ្ឌអំណោយផលដល់សហគ្រាសបរទេសនិយាយរួម និងសហគ្រាស នូវែលហ្សេឡង់និយាយដោយឡែក ដើម្បីវិនិយោគប្រកបដោយប្រសិទ្ធភាព យូរអង្វែង និងនិរន្តរភាពនៅវៀតណាម៕

