ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក Christopher Luxon នាថ្ងៃទី ១១ ខែមីនា វៀតណាម និងនូវែលហ្សេឡង់បានចេញសេចក្តីថ្លែងការណ៍សារព័ត៌មានរួម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក Christopher Luxon ជួបជាមួយសារព័ត៌មានដើម្បីប្រកាសពីលទ្ធផលល្អនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VGP/Nhat Bac) |
នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ចំពោះផែនការសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - នូវែលហ្សេឡង់លើវិស័យអប់រំដំណាក់កាល ២០២៣ - ២០២៦ បង្កើត លក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា រវាងប្រទេសទាំងពីរ ការជួយឧបត្ថម្ភវៀតណាមកែលម្អគំរូអប់រំតាមរយៈមធ្យោបាយ ឌីជីថល ដូចជាការបង្កើតបណ្តាញអតីតនិស្សិតផងដែរ។
នាយករដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀងគ្នាធ្វើកិច្ចសន្ទនាដែនសមុទ្រទ្វេភាគីលើកដំបូងក្នុងឆ្នាំនេះ ស្តីពីច្បាប់អន្តរជាតិ ការគ្រប់គ្រង និងការអភិរក្សសមុទ្រ។ នាយករដ្ឋ មន្ត្រីទាំងពីរបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការអនុវត្តតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; សន្យាសហការគ្នា និងជាមួយដៃគូអន្តរជាតិ ផ្សេងទៀត ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក និងលើពិភពលោក រួមទាំងសមុទ្រខាងកើតផងដែរ៕

