លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
អញ្ជើញធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា ក្នុងខែវិច្ឆិកា ស្ថានភាពពិភពលោកបន្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគ ស្មាញ និងមិនអាចទាយទុកជាមុនបាន ជាមួយនឹងកត្តាហានិភ័យកាន់តែកើនឡើងៗ ដែលប៉ះពាល់យ៉ាងខ្លាំងលើទូទាំងពិភពលោក។ ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងប្រទេសធំៗកាន់តែខ្លាំងឡើង។ អតិផរណាសកល ហក់ឡើងខ្ពស់។ នៅចំពោះមុខ ការវិវឌ្ឍន៍នោះ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវតាមដាន និងវាយតម្លៃ ស្ថានភាពឱ្យបានត្រឹមត្រូវ ដាក់ចេញគោលដៅ និងដំណោះស្រាយសមស្រប។ រដ្ឋាភិបាលបានបង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើង ទាក់ទងនឹងទីផ្សារមូលធន អចលនទ្រព្យ ទីផ្សារភាគហ៊ុន មូលបត្របំណុលសាជីវកម្ម; កង្វះថ្នាំ ពេទ្យ ផលិតផលជីវសាស្រ្ត ប្រេងជាដើម។ អាស្រ័យហេតុនោះ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២២ សម្រេចបានលទ្ធផលជាមូលដ្ឋាននិងសំខាន់។
ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបន្តប្រកាន់ខ្ជាប់នូវគោលដៅរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពសំខាន់ៗ នៃខឿនសេដ្ឋកិច្ច; រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម; ជំរុញខ្លាំងកិច្ចការបរទេសនិងសមាហរណកម្ម ក៏ដូចជាធ្វើពិពិធកម្មទីផ្សារផងដែរ៕


