លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅវេទិកាធុរកិច្ចវៀតណាម - អាមេរិក។ (រូបថត៖ VOV) |
“ខ្ញុំស្នើថាដោយមានស្មារតីស្មោះស្ម័គ្រ ទំនុកចិត្ត និងប្រសិទ្ធភាព យើងនឹងដាក់ ពង្រាយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើវិស័យដែលភាគីទាំង ពីរផ្តល់អាទិភាពដូចជា ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគលើវិស័យថ្មីៗ បច្ចេក វិទ្យាវិទ្យាសាស្ត្រ នវានុវត្តន៍ បច្ចេកវិទ្យាឌីជីថល ការបំប្លែងថាមពល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក។ យើងខ្ញុំក៏មានបំណងដែរថា បណ្ដាសហគ្រាសនៃភាគីទាំងពីរ នឹងសម្របសម្រួលគ្នាក្នុងការនាំចេញកសិផល ព្រោះវាពាក់ព័ន្ធនឹងប្រជាជនជាច្រើន ជាពិសេសប្រជាកសិករដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ”។
រីឯខ្លួនវិញ តំណាងសហគ្រាសនៃប្រទេសទាំងពីរបានសម្តែងនូវបំណងចង់ ចូលរួមក្នុងដំណើរការផ្លាស់ប្តូរឌីជីថលរបស់វៀតណាម; ស្នើឲ្យ រដ្ឋាភិបាលនៃប្រទេស ទាំងពីរបន្តជំរុញការតភ្ជាប់រវាងប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរក្នុងផលិត កម្ម និងការអនុវត្តបច្ចេកវិទ្យា; ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា នវានុវត្តន៍ បច្ចេកវិទ្យាវត្ថុ ពាក់កណ្ដាលចម្លង បញ្ញាសិប្បនិម្មិត ទិន្នន័យធំ; ជាពិសេសការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការនៃប្រទេសទាំងពីរ។
សម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) និងក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm (QTI) ប្រគល់-ទទួលកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្ទេរសិទ្ធិប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍របស់ QTI ដល់ VNPT ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ (រូបថត៖ VOV) |


