លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កម្មាភិបាល វិស្វករ និងកម្មករនៅគម្រោងផ្លូវរថភ្លើងក្រុងខ្សែលេខ ៣។ (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអ្នកម៉ៅការបរទេសដែលត្រូវបានជ្រើសរើសក្នុងគម្រោងនេះ ទន្ទឹម នឹងការធានាគុណភាព បច្ចេកទេស សោភ័ណភាព និងសុវត្ថិភាពការងារនោះ គឺ ចាំបាច់ត្រូវលើកកំពស់គុណភាពធនធានមនុស្ស និងផ្ទេរបច្ចេកវិទ្យាទៅឲ្យវៀតណាម។
គួរជម្រាបបន្ថែមទៀតថា គម្រោងផ្លូវរថភ្លើងក្រុងជាសាកល្បងរបស់ទីក្រុង ហាណូយ ផ្នែកស្ថានីយ៍ Nhon - ស្ថានីយ៍រថភ្លើងហាណូយ គឺជាការបោះជំហានដ៏ សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង៕

