លោកនាយករដ្ឋមន្ត្រី និងក្រុមការងាររដ្ឋាភិបាលបានមកអុជធូបទៀនគោរពវិញ្ញាណក្ខ័ន្ធ នៅផ្នូររបស់លោកតា Nguyen Sinh Sac ដែលជាបិតារបស់លោកប្រធានហូជីមិញ នៅកេរ្តិ៍ដំណែល Nguyen Sinh Sac ទីក្រុង Cao Lanh។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទស្សនារោងចក្រកែច្នៃអង្កររបស់ក្រុមហ៊ុន VINARICE។ (រូបថត៖ VOV)

អញ្ជើញទៅទស្សនារោងចក្រកែច្នៃអង្កររបស់ក្រុមហ៊ុន VINARICE នៅចង្កោមឧស្សាហកម្ម Truong Xuan ឃុំ Truong Xuan ស្រុក Thap Muoi លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វិស័យកសិកម្មជានិច្ចកាលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបក្ស និងរដ្ឋ ដែលជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ច រួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអតិផរណា។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យ VINARICE ចូលរួមយ៉ាងសកម្មក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ធ្វើពិពិធកម្មផលិតផល រក្សាស្ថិរភាពគុណភាព បរិមាណ និងតម្លៃ លើកកំពស់កម្លាំងប្រកួតប្រជែងនៃផលិតផលអង្ករវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យក្រុមហ៊ុន VINARICE ផ្តោតលើការវិនិយោគ កសាង និងអភិវឌ្ឍន៍ម៉ាកយីហោក្នុងរយៈពេលយូរវែង; រៀបចំតំបន់វត្ថុធាតុដើមដោយស្ថេរភាព; ជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបច្ចេកទេសវប្បកម្មក្នុងការផលិតស្រូវអង្ករ; ទន្ទឹមនឹងនោះ ត្រូវតែមានដំណើរការផលិតកម្មដ៏ជឿនលឿន បៃតងនិងកាត់បន្ថយការបំភាយឧស្ម័នមេតានផងដែរ។

នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីបានចុះពិនិត្យគំរូកសិកម្មបច្ចេកវិទ្យាខ្ពស់ ផលិតកម្មស្រូវ និងជួបធ្វើការជាមួយសហករណ៍សេវាកសិកម្ម Thang Loi (ឃុំ My Dong ស្រុក Thap Muoi); ចុះពិនិត្យគម្រោងកែលម្អផ្លូវជាតិលេខ៣០ កំណាត់ឆ្លងកាត់ទីក្រុង Cao Lanh ផងដែរ៕