នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អបអរសាទរចំពោះថ្នាក់ដឹកនាំមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាមនិងចូលរួមមហាពិធីវិសាខបូជាជាមួយអ្នកមុខអ្នកការ ព្រះសង្ឃ និងពុទ្ធបរិស័ទនៅវត្ត Quan Su។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឆ្លងកាត់ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ព្រះពុទ្ធ សាសនាបានចាក់ឫសនិងធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅទៅក្នុងសង្គមវៀតណាម ដោយក្លាយទៅជាសមាសភាពមួយនៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជនវៀតណាម អរិយធម៌ និងវប្បធម៌វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ ថា នៅប្រទេសវៀតណាម គ្រប់សាសនា និងជនជាតិទាំងអស់រស់នៅជាមួយគ្នាប្រកប ដោយសុខដុមរមនា ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
លោកនាយករដ្ឋមន្រ្តីអញ្ជើញថ្លែងនៅពិធីវិសាខបូជា។ (រូបថត៖ VOV)
ដោយឈរលើស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាគមព្រះពុទ្ធ សាសនាវៀតណាម រួមជាមួយនឹងសាសនាផ្សេងៗទូទាំងប្រទេសពង្រឹងផែនមហា សាមគ្គីជនជាតិទាំងមូល លើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងប្រទេស សាមគ្គីភាពអន្តរ ជាតិ សាមគ្គីភាពសាសនា និងសាមគ្គីភាពក្នុងប្រជាជន។ ត្រួសត្រាយផ្លូវក្នុងចលនា ប្រជាជនទូទាំងប្រទេសឱ្យបរិច្ចាគសរីរាង្គនិងឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ជំរុញ សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ទូទាំងប្រទេស; ត្រួសត្រាយផ្លូវក្នុងការប្រយុទ្ធ ប្រឆាំងនឹងអបិយជំនឿ ធានាសកម្មភាពសាសនាប្រកបដោយភាពរីករាយនិងភាព ស្អាតស្អំ; ដាច់ខាតមិនអនុញ្ញាតឲ្យមានអំពើឆ្លៀកយកជំនឿសាសនាដើម្បីប្រឆាំងនឹងរដ្ឋ ប្រជាជាតិ និងប្រជាជនឡើយ។ ទន្ទឹមនឹងនោះ អនុវត្តន៍ “ចំណុចផ្ដោតសំខាន់ទាំង ៣ រួមមាន៖ ចូលរួមចំណែកអប់រំសេចក្ដីស្នេហាជាតិ និងសេចក្តីស្រឡាញ់ចំពោះប្រជា ពលរដ្ឋក្នុងសំណាក់ពុទ្ធបរិស័ទ និងសង្គមទាំងមូល; រស់នៅល្អទាំងខាងផ្លូវលោកទាំងខាងផ្លូវ ធម៌; រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អនុវត្តន៍វឌ្ឍនភាពនិង យុត្តិធម៌សង្គម៕