លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយឯកអគ្គរដ្ឋទូត ប្រធានតំណាងអង្គការអន្តរជាតិ និងវិនិយោគិនបរទេសនៅវៀតណាម។ (រូបថត៖ Duong Giang/TTXVN) |
រីឯខ្លួនវិញ តំណាងអង្គការអន្តរជាតិ អ្នកឧបត្ថម្ភ និងវិនិយោគិនបរទេសបាន ស្វាគមន៍ចំពោះគោលមាគ៌ា យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់វៀតណាម ជា ពិសេសគោលដៅអភិវឌ្ឍន៍បៃតង ប្រកបដោយចីរភាព ការយកចិត្តទុកដាក់ដល់សុខុ មាលភាពសង្គម បញ្ហាបរិស្ថាន ការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់កម្រិតសូន្យ ត្រឹមឆ្នាំ ២០៥០; ព្រមទាំង ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ និងរួមដំណើរជាមួយវៀត ណាមក្នុងការអនុវត្តគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដោយមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០; ហើយនៅឆ្នាំ ២០៤៥ ក្លាយ ជាប្រទេសអភិវឌ្ឍន៍ ដោយមានប្រាក់ចំណូលខ្ពស់៕

