មជ្ឈមណ្ឌល R&D របស់ Samsung នៅទីក្រុងហាណូយ ត្រូវបានបើកការដ្ឋានសាងសង់នៅខែមីនា ឆ្នាំ ២០២០ លើផ្ទៃដីជាង ១១,៦ ពាន់ម៉ែត្រការ៉េ ក្នុងដើមទុនវិនិយោគសរុបចំនួន ២២០ លានដុល្លារអាមេរិក។ រហូតមកដល់ពេលនេះ នេះគឺជាមជ្ឈមណ្ឌល R&D ដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ និងជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌល R&D ចំនួន ១៨ របស់ Samsung នៅជុំវិញពិភពលោក។ នៅមជ្ឈមណ្ឌល R&D ហាណូយ Samsung គ្រោងនឹងធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍សម្រាប់ស្មាតហ្វូន ថេប្លេត ហាតវែរ និង សូហ្វវែរ ដោយទាក់ទាញពលករប្រហែល ៣ ពាន់នាក់។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) របស់ Samsung នៅវៀតណាម។ (រូបថត៖ VGP/Nhat Bac) |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបជាមួយលោក Lee Jae Yong ប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung។ (រូបថត៖ VGP) |
រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung លោក Lee Jae Yong បានឲ្យដឹងថា ទន្ទឹមនឹងការធ្វើឲ្យបានល្អនូវសកម្មភាព R&D នៅវៀតណាម Samsung នឹងជំរុញ ខ្លាំងការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សដែលអាចឆ្លើយតបនឹងបរិ យាកាសការងារសកល ហើយនឹងសម្របសម្រួលជាមួយភាគីវៀតណាមដើម្បី លើក កំពស់ថែមទៀតនូវអត្រាមូលដ្ឋានីយកម្មទាំងផ្នែករឹងនិងផ្នែកទន់ផងដែរ។
គួរជម្រាបបន្ថែមទៀតថា Samsung មានផែនការលើកកំពស់ឋានៈរបស់វៀត ណាមឲ្យលើសពីតួនាទីជាមូលដ្ឋានផលិតកម្មសកលក្លាយទៅជាមូលដ្ឋានយុទ្ធសាស្ត្រ សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍរបស់ Samsung លើទូទាំងពិភពលោក។ រហូតមក ដល់ពេលនេះ ៥០% នៃបរិមាណទូរស័ព្ទចល័តសរុបរបស់ Samsung លើទូទាំងពិភព លោកកំពុងត្រូវបានផលិតនៅក្នុងប្រទេស វៀតណាម៕


