នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោក Brendan Nelson អនុប្រធានជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Boeing និងជាប្រធាន Boeing Global។ (រូបថត៖ VNA) |
រំលឹកឡើងវិញនូវជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Boeing កាលពីខែឧសភាឆ្នាំមុននៅទីក្រុងវ៉ាស៊ីនតោណ នៅពេលចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជាជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ Boeing ដែលចូលរួមក្នុងគណៈប្រតិភូធុរកិច្ចអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះផែនការសហប្រតិបត្តិការក្នុងរយៈពេលវែងរបស់ក្រុមហ៊ុន Boeing ជាមួយវៀតណាម និងការបើកការិយាល័យតំណាងនៅប្រទេស
វៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកអាមេរិកជាដៃគូសំខាន់ជួរមុខ; ស្នើឱ្យក្រុមហ៊ុន Boeing បន្តជួយឧបត្ថម្ភក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងការកសាងផែនការអភិវឌ្ឍន៍ជាមួយនឹងចក្ខុវិស័យរយៈពេលមធ្យមនិងវែង។
រីឯខ្លួនវិញ អនុប្រធានជាន់ខ្ពស់ Boeing លោក Brendan Nelson បាននិយាយថា វៀតណាមមានតួនាទីសំខាន់សម្រាប់យុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន Boeing។ នាពេលខាងមុខ Boeing នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅវៀតណាម រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកលើវិស័យសេដ្ឋកិច្ច។ ដោយយល់ស្របនឹងមតិយោបល់ និងសំណើររបស់លោកនាយករដ្ឋមន្ត្រីវៀតណាម លោក Brendan Nelson បានសន្យានឹងវិនិយោគរយៈពេលវែងនៅវៀតណាម រួមចំណែកអភិវឌ្ឍន៍វិស័យអាកាសចរណ៍ និងឧស្សាហកម្មអាកាសចរណ៍របស់វៀតណាម៕

