លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ ទំនងរវាងអាស៊ាន-អូស្ត្រាលី។ (រូបថត៖ VOV) |
ដោយវាយតំលៃខ្ពស់ចំពោះសក្ដានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើរឡើងរបកគំហើញ ចំនួន ៣ និងការពង្រឹងចំនួន ៣ សម្រាប់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលីនាពេលខាង មុខ។ តាមនោះ របកគំហើញចំនួន ៣ រួមមាន៖ របកគំហើញក្នុងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដង ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ; របកគំហើញក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធាន មនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិ ការពលកម្ម; របកគំហើញក្នុងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និង នវានុវត្តន៍ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការធ្វើបរិវត្តកម្មបៃតង សេដ្ឋ កិច្ចវិលជុំ និងវិស័យដែលទើបលេចចេញ ដូចជា៖ បន្ទះឈីប semiconductor បញ្ញា សិប្បនិម្មិត ឆ្ពោះទៅរកលទ្ធភាពនៃការចរចារកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលអាស៊ាន-អូស្ត្រាលី។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាន រួមជាមួយអគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមសម័យប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។ (រូបថត៖ VOV) |


