លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំធនាគារ Tokyo MUFG និង VietinBank មុនពេលចូលរួមកិច្ចសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឈានមុខគេរបស់ជប៉ុន។ (រូបថត៖ VGP/Nhat Bac) |
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ដោយមានគោលជំហរសហប្រតិបត្តិការ និង ទាក់ទាញការវិនិយោគបរទេសដោយមានការសម្រិតសម្រាំង ឆ្ពោះទៅរកគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យាខ្ពស់ និងការការពារបរិស្ថាននោះ វៀតណាមផ្តល់អាទិភាពដល់ ការទាក់ទាញគម្រោងវិនិយោគលើវិស័យដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង; វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា នវានុវត្តន៍ គ្រឿង អេឡិចត្រូនិច រថយន្តអគ្គិសនី...; បច្ចេកវិទ្យាស្នូលដែលមានសក្តានុពលដូចជា៖ ឧស្សា ហកម្មសឺម៉ីកុងឌុចទ័រ ថាមពលថ្មី (ដូចជាអ៊ីដ្រូសែន) ថាមពលកកើតឡើងវិញ; មជ្ឈ មណ្ឌលហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង; ជីវបច្ចេកវិទ្យា និងសុខាភិបាល... ទាំងនេះគឺជា វិស័យដែលជប៉ុនមានបទពិសោធន៍ និងឧត្តមភាព ខណៈដែលវៀតណាមមាន សក្តានុពល និងតម្រូវការជាច្រើន។ ទន្ទឹមនឹងនោះ នេះក៏ជាវិស័យសំខាន់ៗក្នុងសេចក្តី ថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ជប៉ុន ជួយវៀតណាម ទទួលបានជំនួយអភិវឌ្ឍន៍ជំនាន់ថ្មី (ODA) ប្រភពនៃការវិនិយោគហិរញ្ញវត្ថុបៃតង ការ វិនិយោគសម្រាប់ការផ្លាស់ប្តូរថាមពលក្នុងក្របខ័ណ្ឌនៃភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) "សហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (AZEC)"; ធនធាន វិនិយោគសម្រាប់នវានុវត្តន៍ដូចជា៖ "មូលនិធិសម្រាប់នវានុវត្តន/បរិវត្តកម្មឌីជីថល (Innovation/DX)" របស់រដ្ឋាភិបាលជប៉ុន ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពក្នុងដំណាក់កាលខាងមុខ៕

