លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិនៅពិធីប្រគល់ពានរង្វាន់។(រូបថត៖ VOV) |
“ថ្នាក់ដឹកនាំបក្ស រដ្ឋ ជានិច្ចកាលមានបំណងហើយជឿជាក់យ៉ាងមុតមាំថា ជំនាន់ វ័យក្មេងសព្វថ្ងៃ ជាមួយនឹងភាពខ្លៀវក្លា ភាពស្វាហាប់ មហិច្ឆតា និងសេចក្ដីប្រាថ្នានឹង មានការរួមវិភាគទានកាន់តែសំខាន់ទៅក្នុងការកសាងប្រទេសវៀតណាមប្រកបដោយភាពខ្លាំងមាំមួននិងវិបុលភាព។ យុវជនក្នុងកងទ័ពទាំងមូលបន្តពង្រីកថែមទៀតនូវ ទេពកោសល្យ ភាពខ្លៀវក្លារបស់យុវវ័យ សម្រេចបានសមិទ្ធិផលកាន់តែខ្ពស់ រួម ចំណែកកាន់តែច្រើនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម; ដើម្បីឲ្យកងទ័ព និងយុវជនកងទ័ព សក្តិសមជានិច្ចនឹងជំនឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនរបស់យើង; សក្តិសមជានិច្ចនឹងកិត្តិនាមជា “កងទ័ពលោកអ៊ុំហូ” វីរភាព”៕

