លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងគមនាគមន៍មួយចំនួនដែលឆ្លងកាត់ខេត្តចំនួន ៣៖ Khanh Hoa, Phu Yen និង Binh Dinh។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន បំពេញឱ្យបានល្អនូវការងារ បោសសម្អាតទីតាំង និងការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ ដោយសារគម្រោងនេះ។ ភាគីទាំងអស់ត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចគម្រោង បើក លំហអភិវឌ្ឍន៍ថ្មីសម្រាប់មូលដ្ឋាន និងតំបន់។ ចំពោះអ្នកម៉ៅការ និងអង្គភាពសំណង់ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យពន្លឿនដំណើរការគម្រោង។ លោកនាយករដ្ឋមន្ត្រីបាន ក្រើនរំលឹកថា ការអនុវត្តគម្រោងត្រូវតែតាមទាន់កាលវិភាគ ធានាបាននូវស្តង់ដារ បច្ចេកទេស និងសោភ័ណភាព ជៀសវាងឧប្បត្តិហេតុអវិជ្ជមាន; ធានាសុវត្ថិភាព ការងារ; ផ្ទៀងស្តាប់យោបល់របស់ប្រជាពលរដ្ឋដោយសុឆន្ទៈ និងការទទួលខុសត្រូវ ប្រសិនបើមានការជំពាក់ជំពិនណាមួយ ត្រូវធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះ ស្រាយ៕

