នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរវាងអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយសហគ្រាសរដ្ឋនៅទូទាំងប្រទេសអំពីការជំរុញផលិតកម្ម អាជីវកម្ម និងការវិនិយោគអភិវឌ្ឍន៍។ (រូបថត៖ VGP) |
តាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដើម្បីឲ្យសហគ្រាសរដ្ឋពិតជា ក្លាយជា “កម្លាំងសម្ភារៈសំខាន់នៃសេដ្ឋកិច្ចរដ្ឋ” ដែលដឹកនាំសមាសភាគសេដ្ឋកិច្ចផ្សេង ទៀតនោះ ចាំបាច់ត្រូវកំណត់ចំណុចកកស្ទះក្នុងយន្តការ និងគោលនយោបាយសម្រាប់ វិស័យធុរកិច្ចនេះក៏ដូចជាបញ្ហានៅសេសសល់នៅក្នុងសហគ្រាសផ្ទាល់ខ្លួន ដែលស្នើ ឡើងនូវទិសដៅ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត លើកកំពស់ប្រសិទ្ធ ភាពនៃការប្រើប្រាស់ធនធាននៅក្នុងសហគ្រាសរដ្ឋ។ រដ្ឋាភិបាលសន្យាប្រកៀកស្មានិង រួមដំណើរជានិច្ចជាមួយសហគមន៍ធុរកិច្ចទូទៅ និងសហគ្រាសរដ្ឋនិយាយដោយ ឡែក៕

