នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអំពីឯកទេសតាក់តែងច្បាប់ប្រចាំខែកញ្ញា ឆ្នាំ២០២២។ (រូបថត៖ Chinhphu.vn) |
ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ស្ថានភាពពិភពលោកមានការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន ប្រទេសភាគច្រើនឥឡូវនេះមាននិន្នាការកំណើនថយចុះ អតិផរណាហក់ឡើង ហើយសុទ្ធតែបង្កើនអត្រាការប្រាក់ផងដែរ។ នៅចំពោះមុខបរិបទនោះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
“យើងមិនត្រូវភ័យស្លន់ស្លោ អត្តនោម័ត បាត់ការប្រុងប្រយ័ត្ននោះទេ។ ផ្ដល់អាទិភាពដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពសំខាន់ៗ មានទាំងលក្ខណៈរយៈពេលខ្លី និងរយៈពេលយូរអង្វែង។ ត្រូវតែធានាឲ្យមានស្ថេរភាពនៅក្នុងលក្ខខណ្ឌមិនប្រាកដប្រជា; រក្សាភាពម្ចាស់ការនៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញ មិនអាចទាយទុកជាមុនបាន របស់ពិភពលោក។ មានភាពខ្ជាប់ខ្ជួន មិនប្រែប្រួល ភាពសមស្រប ប្រសិទ្ធភាព នៅក្រោមឥទ្ធិពលពហុវិមាត្រពីពិភពលោក។ គ្រប់គ្រងហានិភ័យ ឆ្លើយតបដោយទាន់ពេលវេលាចំពោះហានិភ័យនៃវិបត្តិ”។

