នាថ្ងៃទី ២០ ខែឧសភា លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ ចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ក្នុងវិស័យសមុទ្រ។

ដំណើរទស្សនកិច្ចនេះ គឺសំដៅអនុវត្តន៍គោលជំហរអំពីការរកំណត់ទីតាំងឡើងវិញ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលបានឯកភាពគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ព្រមទាំងពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងការពារជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាទ្វេភាគីផងដែរ។ តាមនោះ រួមចំណែកដល់ទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕