លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់អំណោយអនុស្សាវរីយ៍ជូនតំណាងសមាគមន៍ធុរជនវ័យក្មេងវៀតណាម។ (រូបថត៖ VNA) |
នាព្រឹកថ្ងៃដដែល អញ្ជើញទៅសួរសុខទុក្ខ ប្រគល់អំណោយជូនអ្នកជម្ងឺដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារទីក្រុងហូជីមិញនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរ វាយតម្លៃខ្ពស់ថ្នាក់ដឹកនាំ ជួរគ្រូពេទ្យនិង បុគ្គលិកនៃមន្ទីរពេទ្យ ដែលបានពង្រីកស្មារតីទទួលខុសត្រូវ ការប្ដេជ្ញាចិត្តរបស់កម្លាំង នៅខ្សែត្រៀមជួរមុខ ដើម្បីសង្គ្រោះ ព្យាបាលដោយអស់ពីចិត្តពីថ្លើម កាត់បន្ថយជា អតិបរមាចំនួនករណីស្លាប់ រួមចំណែកជួយទីក្រុងឆ្លងកាត់ចំណុចកំពូលនៃរលកជម្ងឺ រាតត្បាតកូវីដ ១៩ លើកនេះ៕

