លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្វាយធូបនៅពិធីបុណ្យច្រត់នង្គ័ល។(រូបថត៖ VNA) |
អញ្ជើញថ្លែងនៅពិធី លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ពិធីបុណ្យច្រត់ នង្គ័លរបស់ខេត្ត Ha Nam បានក្លាយជាលក្ខណៈដ៏ស្រស់ស្អាតមួយ នៅក្នុងជីវភាពវប្បធម៌សហ គមន៍ ដែលជាពិធីបុណ្យមួយសម្បូរដោយលក្ខណៈមនុស្ស សាស្ត្រ មានអត្ថន័យដ៏ជ្រាលជ្រៅក្នុងការលើកទឹកចិត្តការធ្វើកសិកម្ម សម្ដែងការដឹង គុណដល់បុព្វបុរស ក៏ដូចជាលើកត្រដែតទស្សនៈទានអំពីការយកកសិកម្មធ្វើជា មូលដ្ឋាន ចាត់ទុកកសិកម្មជាមូលដ្ឋានគ្រឹះនៃស្ថិរភាពជាតិ ស្ថិរភាពសង្គម។ បក្សនិងរដ្ឋ តែងតែលើកទឹកចិត្តហើយផ្ដោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍកសិកម្មក្នុងបុព្វ ហេតុកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យកៀរគរគ្រប់ប្រភពធនធាន ទាំងអស់ដើម្បីវិនិយោគលើការអភិវឌ្ឍកសិកម្ម ជនបទ ជាពិសេសគឺប្រព័ន្ធធារាសាស្ត្រ ទំនើបនៅតំបន់ដីសណ្ដភាគខាងជើង។ ទន្ទឹមនឹងនោះ ផ្ដោតសំខាន់លើការស្រាវជ្រាវ អនុវត្តនិងផ្ទេរប្រគល់វិទ្យាសាស្ត្របច្ចេកវិ ទ្យាក្នុងដំណាក់កាលនានានៃខ្សែសង្វាក់តម្លៃ បង្កើតឡើងខឿនកសិកម្មដ៏ឆ្លាតវៃ។ ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញប្រគល់អំណោយចំនួន២០០ចំណែកជូនប្រជាជននៅ ក្នុងតំបន់ផងដែរ៕

