ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រគល់អំណោយជូនតំណាងគ្រួសារគាំពារដោយគោលនយោបាយ និងជនមានគុណូបការៈចំពោះបដិវត្តន៍។ (រូបថត៖ VOV) |
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងគោលបំណងថា ឈានចូល ឆ្នាំថ្មី បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត An Giang បន្តសាមគ្គីគ្នា មានថាមពលថ្មី ដើម្បីជំនះពុះពារលើការលំបាក អនុវត្តន៍ឲ្យបានល្អនូវភារកិច្ចបង្ការទប់ស្កាត់ជម្ងឺ រាតត្បាត និងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាំឲ្យស្រុកកំណើតកាន់តែរីកចម្រើន ហើយរួមវិភាគទានទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ឆ្លៀតឱកាសនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏អញ្ជើញមកសួរ សុខទុក្ខ ប្រគល់អំណោយជូនដល់គ្រួសារមួយចំនួនដែលមានគុណូបការៈចំពោះ បដិវត្តន៍និងគ្រួសារចំណុះកម្មវិធីសុខុមាលភាពសង្គមផងដែរ៕

