ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហូជីមិញ។ (រូបថត៖ TTXVN) |
“ស្រុក Cu Chi និង Hoc Mon បន្តអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចបង្ការទប់ស្កាត់ជម្ងឺ រាតត្បាត ក្នុងនោះមានសេចក្ដីសម្រេចចិត្តលេខ១២៨របស់រដ្ឋាភិបាល។ ក្នុងនោះ ចាំបាច់ត្រូវប្រែគោលដៅ២ដើរទន្ទឹមគ្នា ក្លាយទៅជាគោលដៅតូចៗនិងជាក់លាក់នៅ តាមមូលដ្ឋាននីមួយៗ ដូចជា កំណើនសេដ្ឋកិច្ច ចិត្តសាស្ត្រសង្គម សុខុមាលភាពសង្គម សមត្ថភាពស្ដារឡើងវិញ និងការឆ្លៀតយកឱកាស ជាដើម។ បណ្ដាខ័ណ្ឌ ស្រុក គឺជា កត្តាដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយ ដូច្នេះគួរតែមានផែនការលម្អិតដើម្បី ដោះស្រាយគោលដៅនានា ក្នុងនោះបន្តគ្រប់គ្រងជម្ងឺរាតត្បាតឲ្យបានល្អដើម្បីអភិវឌ្ឍ សេដ្ឋកិច្ចសង្គម”៕

