ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែតលោកស្រី Ann Mawe។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានវាយតំលៃខ្ពស់ចំពោះការ អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ; សង្កត់ធ្ងន់ថា ក្នុងរយៈ ពេលកន្លះសតវត្សកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និង ពង្រីកកាន់តែខ្លាំងឡើង។ ស៊ុយអែត គឺជាដៃគូមួយក្នុងចំណោមដៃគូធំបំផុតទាំង ១០ របស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប (EU)។ លោកស្រីឯកអគ្គរដ្ឋទូតក៏បាននិយាយ ផងដែរថា ប្រទេសស៊ុយអែតមានបំណងចង់សហការជាមួយវៀតណាមក្នុងការឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរបៃតង៕

