ប្រធានរដ្ឋវៀតណាមលោក To Lam ថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួប។ (រូបថត៖ VOV) |
ថ្លែងក្នុងពិធីនេះ លោកប្រធានរដ្ឋ To Lam បានកោតសរសើរចំពោះយុទ្ធជ័យ សមិទ្ធិផល និងការរួមវិភាគទានដ៏ស្ងៀមស្ងាត់ តែធំធេង ដែលកម្លាំងបច្ចេកទេសវិជ្ជា ជីវៈសម្រេចបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ។ ក្នុងបរិបទដែលពិភពលោក និងតំបន់បន្តមានការវិវឌ្ឍដ៏ស្មុគស្មាញ ភារកិច្ចការពារសន្តិសុខជាតិ និងធានាសណ្តាប់ ធ្នាប់ និងសុវត្ថិភាពសង្គមជួបប្រទះនឹងបញ្ហាប្រឈមថ្មីៗជាច្រើន លោកប្រធានរដ្ឋបាន ស្នើថា៖ “បន្តលើកកម្ពស់តួនាទីសំខាន់នៃវិធានការបច្ចេកទេស និងវិជ្ជាជីវៈក្នុងការការ ពារសន្តិសុខជាតិ និងធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ទន្ទឹមនឹងនោះ ម្ចាស់ ការក្ដាប់ជាប់ និងព្យាករណ៍ស្ថានការណ៍ឲ្យបានដិតដល់ ធ្វើសេនាធិការឲ្យបានទាន់ ពេលវេនាអំពីវិធានការនិងដំណោះស្រាយ បង្ការទប់ស្កាត់អំពើបំផ្លិចបំផ្លាញ រំលោភ បំពានលើសន្តិសុខនិងសណ្តាប់ធ្នាប់ និងជៀសវាងការភ្ញាក់ផ្អើលក្នុងគ្រប់ ករណីទាំងអស់”៕

