លោកប្រធានរដ្ឋ Vo Van Thuong សួរសុខទុក្ខ និងប្រគល់អំណោយដល់ជនមានគុណូបការៈ គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រនៅស្រុក Tra On ខេត្ត Vinh Long។ (រូបថត៖ VNA) |
ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Vo Van Thuong បានប្រគល់ផ្ទះមហាសាមគ្គី ចំនួន ២០ ខ្នង និងជូនអំណោយបុណ្យតេត ដល់គ្រួសារគោលនយោបាយ ប្រជាជន ដែលមានស្ថានភាពលំបាក គ្រួសារក្រីក្រ និងកម្មករនៅស្រុក Tra On។
មុននោះ លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខ និង ជូនពរឆ្នាំថ្មីដល់បណ្ដាអេវ៉ែក បូជាចារ្យ និងបងប្អូនកាន់សាសនាកាតូលិកនៃព្រះសហ គមន៍កាតូលិក Vinh Long។ លោកប្រធានរដ្ឋបានអះអាងថា បក្ស និងរដ្ឋវៀតណាម ជានិច្ចកាលគោរព និងបង្កើតភាពងាយស្រួលជាអតិបរមាសម្រាប់ប្រជាជនក្នុងការ អនុវត្តសិទ្ធិសេរីភាពខាងជំនឿសាសនា ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ជនរួមជាតិ គ្រប់សាសនា នឹងនរចិត្តរស់នៅយ៉ាងល្អប្រសើរទាំងខាងផ្លូវលោក ផ្លូវធម៌ រួមចំណែកពង្រឹង ផែនមហាសាមគ្គីជនជាតិទាំងមូល ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕

