ចែករំលែកជាមួយកម្មាភិបាល កម្មករនិយោជិតជាច្រើននៅលើស្ថានីយ៍ខួងដែល នៅតែបំពេញការងារក្នុងអំឡុងបុណ្យតេត និងទទួលអំណរបុណ្យតេតប្រពៃណីនៅលើ ស្ថានីយ៍ខួង លោកប្រធានរដ្ឋបានស្នើឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន Cuu Long JOC និងថ្នាក់ ដឹកនាំស្ថានីយ៍ខួង យកចិត្តទុកដាក់ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងខាងស្មារតី ដើម្បីឲ្យបងប្អូនកម្មករនិយោជិតទទួលអំណរបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយ និងភាពកក់ក្តៅ៕
លោកប្រធានរដ្ឋចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កម្មករ និយោជិតនៅស្ថានីយ៍ ខួងប្រេងលើសមុទ្រ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មករា ពីទីក្រុង Vung Tau ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានទៅកាន់ស្ថានីយ៍ខួងប្រេងកណ្តាលរបស់ក្រុមហ៊ុន Cuu Long JOC ចំណុះ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម ដើម្បីលើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់កម្មករ និងនិយោជិតរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤។
