លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ TTXVN) |
ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើ ឱ្យកងកម្លាំងពាក់ព័ន្ធបន្តជ្រួតជ្រាប និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និង គោលនយោបាយរបស់ បក្ស រដ្ឋ; អនុវត្តន៍ឲ្យបានស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពនូវដំណោះស្រាយ និង វិធានការដើម្បីទប់ស្កាត់ ឆ្លើយតបនិងដោះស្រាយក្នុងរយៈពេលខាងមុខនិងយូរអង្វែង ដើម្បីធានាសន្តិសុខស្បៀងអាហារ សន្តិសុខប្រភពទឹក និងសន្តិសុខថាមពលជាតិ។ នាពេលខាងមុខ កងកម្លាំងនានា បន្តពង្រីកលទ្ធផលដែលសម្រេចបាន ដាក់ពង្រាយ អនុវត្តន៍យ៉ាងស៊ីសង្វាក់គ្នា ប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច និងដំណោះ ស្រាយ ដើម្បីធានាសន្តិសុខហិរញ្ញវត្ថុនិងរូបិយវត្ថុ រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស៕

