Listen on
English
en-US English
VN Vietnamese
CN 中文
JP 日本語
KR 한국어
FR Français
RU Русский
DE Deutsch
ES Español
ID Bahasa Indonesia
TH ไทย
LA ພາສາລາວ
KH ខ្មែរ
  • Close
  • EN English
  • VN Vietnamese
  • CN 中文
  • JP 日本語
  • KR 한국어
  • FR Français
  • RU Русский
  • DE Deutsch
  • ES Español
  • ID Bahasa Indonesia
  • TH ไทย
  • LA ພາສາລາວ
  • KH ខ្មែរ

Đã tham gia được

3 tháng 2 tuần
Ngày đổi mật khẩu
T4, 12/24/2025 - 10:34
Submitted by habichngoc on T2, 04/13/2026 - 18:56
[VOVWORLD] - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី នៅរសៀលថ្ងៃទី១៣ ខែមេសា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងភរិយា លោកស្រី ង្វៀន ធី ថាញ់ង៉ា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅទស្សនាភោជនីយដ្ឋាន Antica Trattoria della Pesa ជាទីកន្លែងដែល​នៅតែរក្សាទុកនូវស្លាកស្នាមរបស់លោក​ប្រធានហូជីមិញ នៅទីក្រុងមីឡាន។

នៅទីក្រុងមីឡាន ភាគខាងជើងប្រទេសអ៊ីតាលី ភោជនីយដ្ឋាន Antica Trattoria della Pesa ដែលមានទីតាំងនៅផ្ទះលេខ ១០ វិថី Pasubio គឺជាកន្លែងដែលលោកប្រធានហូជីមិញ រស់នៅ និងធ្វើការក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០។ ទីនេះត្រូវបានអាជ្ញាធរទីក្រុង​មីឡានទទួលស្គាល់ជា "អាសយដ្ឋានក្រហម" ដោយ​ភ្ជាប់ផ្លាកថ្មរំលឹកពីព្រឹត្តការណ៍ដែល​លោកប្រធានហូជីមិញបានមក​ដល់​ទីនេះ​។ Antica Trattoria della Pesa បានក្លាយជាគោលដៅសម្រាប់ថ្នាក់ដឹកនាំនិងពលរដ្ឋវៀតណាមជាច្រើន នៅពេលទៅកាន់ប្រទេសអ៊ីតាលីម្តងៗ ហើយក៏ជាអាសាយដ្ឋានធ្លាប់ស្គាល់សម្រាប់ប្រជាជនអ៊ីតាលី និងមិត្តភក្តិអន្តរជាតិដែលចង់ស្វែងយល់អំពីលោកប្រធានហូជីមិញ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសម្តែងចំណាប់អារម្មណ៍នៅពេលទៅទស្សនាទីកន្លែងដែលរក្សាទុកនូវស្លាកស្នាមរបស់លោកប្រធានហូជីមិញ នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី និងជួបជាមួយសមាជិកនៃសមាគមមិត្តភាពអ៊ីតាលី-វៀតណាម៕​

VOV, VOVWORLD, រដ្ឋសភា , វៀតណាម, ស្លាកស្នាមរបស់លោក​ប្រធានហូជីមិញ ​, អ៊ីតាលី
Bản quyền ảnh đại diện
Bật
Tác giả
Hiển thị ảnh thumb
Tắt