ទាក់ទងនឹងភារកិច្ចសំខាន់ៗ​ក្នុងរយៈពេលខាងមុខ លោកប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មាធិការ​បន្តជ្រួតជ្រៀប និងអនុវត្តសេចក្តីសម្រេច​ចិត្ត​នៃមហាសន្និបាតលើកទី១៤ របស់បក្ស សេចក្តីសម្រេច​ចិត្ត​នៃមហាសន្និបាតលើកទី១ នៃបក្ស​ភាគ​គណៈកម្មាធិការ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាណត្តិ២០២៥-២០៣០; និងអនុវត្តកម្មវិធីកសាង​ច្បាប់នៃរដ្ឋសភានីតិកាលទី១៦។ ដើម្បីសម្រេចបាននូវ​គោលដៅ​កំណើនពីរខ្ទង់ លោកប្រធានរដ្ឋសភាបានកត់សម្គាល់ថា គណៈកម្មាធិការត្រូវតែ​ធ្វើ​សេនាធិការដល់រដ្ឋសភាឱ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ បង្កើតឱកាសសម្រាប់ការអភិវឌ្ឍ ប៉ុន្តែមិន​លះបង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្តិសុខហិរញ្ញវត្ថុ បំណុលសាធារណៈ និងគុណភាពនៃកំណើនឡើយ។

ទាក់ទងនឹងការឃ្លាំមើល លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា ការងារឃ្លាំមើលដើម្បី​បើកធនធាន មិនត្រឹមតែចង្អុលបង្ហាញពីការរំលោភបំពានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់បញ្ហាកកស្ទះ មូលហេតុ និងដំណោះស្រាយទៀត​ផង​។ លោកប្រធាន​រដ្ឋសភា​បានស្នើថា នៅក្នុងអាណត្តិនេះ គណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគួរតែជ្រើសរើសអាទិភាព​សម្រាប់ការឃ្លាំមើល មាន​លក្ខណៈយុទ្ធសាស្ត្រ ដោយផ្តោតលើវិស័យ​ដែល​មានហានិភ័យខ្ពស់ និង​ផលប៉ះពាល់ធំធេង​។​

"គណៈកម្មាធិការត្រូវតែជួយរដ្ឋសភា កសាងយន្តការដែលមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍ មានភាពបត់បែនគ្រប់គ្រាន់ដើម្បីបើកធនធាន មានតម្លាភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងហានិភ័យ និងទទួលខុសត្រូវគ្រប់គ្រាន់ដើម្បីការពារការខាតបង់ និងការខ្ជះខ្ជាយ"៕​