លោកប្រធានរដ្ឋសភាបានក្រើនរំលឹកថា តំបន់ឧបទ្វីប Ca Mau និយាយរួម ក្នុង នោះមានខេត្ត Bac Lieu ទៀតផង មានសក្ដានុពលផ្នែកវាយោអគ្គីសនី និងថាមពលពី នាយសមុទ្រ... ដូច្នេះខេត្តចាំបាច់ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សក្តានុពលនេះ ដើម្បីសម្រេចឱ្យបានឆាប់នូវគោលដៅនៅឆ្នាំ ២០៣០ កសាង Bac Lieu ឲ្យក្លាយទៅជាខេត្ត ដ៏ខ្លាំងខាងសេដ្ឋកិច្ចសមុទ្រ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; មានប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធស៊ីសង្វាក់គ្នា និងទំនើបបន្តិចម្តងៗ; នៅឆ្នាំ ២០៥០ ក្លាយជាខេត្តមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើន; ប្រព័ន្ធទីក្រុងឆ្លាតវៃ ស្អាត បៃតង; ជនបទទំនើប កសិកម្មអេកូឡូស៊ី; ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ស៊ីសង្វាក់គ្នា និងទំនើប; ប្រជាជនមានជីវភាពសម្បូរធូរធារនិងប្រកបដោយ សេចក្ដីសុខ៕
លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបសំណេះសំណាលជាមួយគណៈកម្មាធិ ការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Lieu
(VOVWORLD) - បន្តកម្មវិធីទស្សនកិច្ចការងារនៅខេត្ត Bac Lieu នារសៀលថ្ងៃទី ២៥ មករាប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយ គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Lieu។
