ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងនៅវេទិកាគោលនយោបាយច្បាប់ស្តីពីការជំរុញកិច្ច សហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មវៀតណាម-ចិន។(រូបថត៖ VNA) |
“ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល និងមូលដ្ឋាននៃប្រទេស ទាំងពីរ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការកសាងគោលនយោបាយ និងច្បាប់ស្តីពី ធុរកិច្ច ការវិនិយោគអាជីវកម្ម សម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានអន្តរជាតិនាពេលបច្ចុប្បន្ន។ ជំរុញការតភ្ជាប់សេដ្ឋកិច្ច ទាំងពីរក្នុងស្មារតី “ឈ្នះ-ឈ្នះដើម្បីផលប្រយោជន៍ទៅវិញទៅមក” ជាពិសេស អនុវត្តន៍ ជាក់ស្ដែងនូវលទ្ធផលនៃដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងដំណើរទស្សនកិច្ច នៅវៀតណាមរបស់អគ្គ លេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នាពេលថ្មីៗនេះ”។
លោកប្រធានរដ្ឋសភាមានប្រសាសន៍ថា វៀតណាមស្វាគមន៍វិនិយោគិន ចិនមកបណ្តាក់ទុនលើវិស័យដូចជា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចសិប្បនិម្មិត ការធ្វើបរិវត្តកម្មឌីជីថល មជ្ឈមណ្ឌលហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដូចជាអាកាសយានដ្ឋាន កំពង់ផែសមុទ្រ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើងក្នុងទីក្រុង បញ្ញាសិប្បនិម្មិត និងកសិកម្មបច្ចេកវិទ្យាខ្ពស់។ ល៕

