លោកប្រធានរដ្ឋសភាដឹកនាំជំនួបធ្វើការ។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ ធ្ងន់ថា ច្បាប់ឧស្សាហកម្មការពារជាតិ សន្តិសុខ និងចលនាឧស្សាហកម្មមានសារៈ សំខាន់ខ្លាំងណាស់ ដោយមានគោលនយោបាយពិសេស និងលេចធ្លោជាច្រើន ដើម្បី ពង្រឹងនិងអភិវឌ្ឍន៍វិស័យការពារជាតិ និងសន្តិសុខ ហើយពង្រីកសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសជាតិផងដែរ។ អាស្រ័យហេតុនេះ លោកប្រធានរដ្ឋសភាបានស្នើថា៖
“យើងត្រូវតែត្រៀមរៀបចំខ្លឹមសារនេះយ៉ាងហ្មត់ចត់បំផុត។ នេះគឺជាឱកាសដើម្បី សម្រេចច្រករបៀងផ្លូវច្បាប់ដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ និង សន្តិសុខតាមទិសដៅ រួមផ្សំយ៉ាងជិតស្និទ្ធជាមួយឧស្សាហកម្មស៊ីវិល ដើម្បីក្លាយជាមុខព្រួញនៃឧស្សាហកម្មជាតិ”៕

