លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងនៅកិច្ចប្រជុំការិយាល័យនយោបាយ។ (រូបថត៖ VNA) |
ទាក់ទិននឹងគម្រោងបូកសរុបរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានរបស់ ការិយាល័យនយោបាយស្តីពីការបង្កើនការដឹកនាំរបស់បក្ស ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ខ្ជះខ្ជាយនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ ធ្ងន់ថា ការងារនេះនាពេលកន្លងមក ត្រូវបានជំរុញខ្លាំង ជាមួយនឹងការប្តេជ្ញាចិត្តកាន់ តែខ្ពស់ ប្ដូរផ្ដាច់ជាងមុន; មិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប៉ុណ្ណោះទេ ថែម ទាំងផ្តោតលើការបង្ការទប់ស្កាត់នឹងភាពអសកម្មទៀតផង ជាពិសេសគឺការធ្លាក់ចុះនៃ សតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅ៕

