អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទួលជួបលោក Thongsalith Mangnomek លេខាមជ្ឈិមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី១៧ កុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទអញ្ជើញទួលជួបលោក Thongsalith Mangnomek លេខាមជ្ឈិមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោក Thongsalith Mangnomek បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងគ្រប់ជ្រុងជ្រោយដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកអគ្គលេខាបក្ស ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីដ៏ធំធេងជាច្រើនទៀតក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។

