លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុងហាណូយ។ (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្ដាប់មតិ យោបល់របស់ម្ចាស់ឆ្នោតដើម្បីលើកកំពស់គុណភាពប្រតិបត្តិការរបស់គណៈប្រតិភូ សមាជិករដ្ឋសភាទីក្រុងហាណូយ និងរដ្ឋសភានីតិកាលទី ១៥។
និយាយអំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម លោកអគ្គលេខា បក្ស Nguyen Phu Trong បានឲ្យដឹងថា នៅសន្និបាតមជ្ឈិមលើកទី៥ដែលទើបតែបាន បញ្ចប់នាពេលថ្មីៗនេះ មជ្ឈិមបានឯកភាពជាឯកច្ឆ័ន្ទ ក្នុងការបង្កើតគណៈកម្មាធិការ ដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មថ្នាក់ខេត្ត ដើម្បីបន្តពង្រីកលទ្ធ ផលដែលសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមក បង្កើតឯកភាព ការតភ្ជាប់ ជាមួយនឹងខេត្ត-ក្រុងចំនួន ៦៣ ទូទាំងប្រទេស រួមចំណែកបង្ការ ទប់ស្កាត់ និងរក ឃើញករណីពុករលួយ ករណីអសកម្មនិងខ្ជះខ្ជាយ៕

