អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV) |
ការិយាល័យនយោបាយបានវាយតម្លៃថា ក្រោយរយៈពេលជិត១០ឆ្នាំអនុវត្តន៍ សេចក្តីសម្រេចចិត្ត ខេត្ត Nghe An កំពុងឆ្ពោះទៅមុខជាជំហានៗ ដើម្បីក្លាយជាមជ្ឈ មណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ សុខាភិបាល វប្បធម៌ និងកីឡានៃតំបន់ប៉ែក ខាងជើងភូមិភាគកណ្ដាល។ ទោះជាយ៉ាងនេះក្តី ការអភិវឌ្ឍសេដ្ឋកិច្ចនៅតែមិនទាន់ សក្តិសមនឹងសក្តានុពល និងប្រៀបខ្លាំងរបស់ខេត្តនៅឡើយ។ ដូច្នេះ ការិយាល័យ នយោបាយបានឯកភាពចេញផ្សាយសេចក្តីសម្រេចចិត្តថ្មីស្តីពីការកសាង និងការ អភិវឌ្ឍខេត្ត Nghe An ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ក្នុងនោះ កំណត់ គោលដៅថា Nghe An ជាខេត្តរីកចម្រើនបង្គួរក្នុងប្រទេស ដោយមានការអភិវឌ្ឍសេដ្ឋ កិច្ចយ៉ាងលឿន និងប្រកបដោយនិរន្តរភាព ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ នៃតំបន់ដី Nghe; ជាពិសេស ការការពារជាតិ សន្តិសុខ និងអធិបតេយ្យភាពកោះ សមុទ្រត្រូវបានធានាយ៉ាងមុតមាំ មានអង្គការបក្ស និងប្រព័ន្ធនយោបាយរឹងមាំ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“ខ្ញុំស្នើឲ្យចាត់វិធានការរៀបចំ និងដឹកនាំឲ្យបានជាក់លាក់ សកម្ម ប្ដូរផ្ដាច់ និង មានប្រសិទ្ធភាពច្បាស់លាស់។ នៅពេលមានសេចក្ដីសម្រេចចិត្តរបស់ការិយាល័យ នយោបាយ ត្រូវតែបង្កើតការផ្លាស់ប្តូរច្បាស់លាស់។ ខេត្តត្រូវតែមានផែនការសកម្ម ភាព ក្នុងស្មារតីបោះជំហានខ្លាំង ឆ្ពោះទៅឆ្ងាយ”៕

