លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
ថ្លែងនៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា ការ ដឹកនាំរបស់បក្សគឺជាកត្តាសំខាន់ជួរមុខដែលសម្រេចលើជ័យជំនះទាំងអស់របស់ បដិវត្តន៍វៀតណាម។ ការងារកសាងបក្សជានិច្ចកាលជាភារកិច្ចគន្លឹះរបស់បក្ស ហើយ មានអត្ថន័យដ៏សំខាន់បំផុតចំពោះបុព្វហេតុបដិវត្តន៍វៀតណាម។ ពាក់ព័ន្ធដល់ខ្លឹមសារ នៃកិច្ចប្រជុំលើកនេះ លោកអគ្គលេខាបក្សមានប្រសាសន៍ថា៖
“ផ្ដោតសំខាន់ទៅលើភារកិច្ច ដំណោះស្រាយចំនួន៤ក្រុម ដែលសន្និបាតមជ្ឈឹម លើកទី៤នីតិកាលទី១៣ បានដាក់ចេញ ស្ដីអំពីការងារនយោបាយ សតិអារម្មណ៍ ការ ទិតៀននិងស្វ័យទិទៀន; អំពីយន្តការ គោលនយោបាយ; អំពីការត្រួតពិនិត្យ ឃ្លាំមើល វិន័យក្នុងបក្ស; អំពីការពង្រីកតួនាទីរបស់ប្រជាជននិងរណសិរ្សមាតុភូមិ អង្គការ នយោបាយសង្គម។ ទន្ទឹមនឹងនោះ បំពេញបន្ថែម សង្កត់ធ្ងន់លើក្រុមភារកិច្ច ដំណោះ ស្រាយអំពី “ការផ្ដោតសំខាន់ទៅលើការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជា ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ និងអ្នកដឹកនាំ ដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មី ចាត់តាំង ក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឲ្យប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព”។
កិច្ចប្រជុំត្រូវបានធ្វើឡើងតាមទម្រង់ដោយផ្ទាល់ផងនិងតាមប្រពន្ធអនឡាញផង។ (រូបថត៖ VOV) |


