អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ (រូបថត៖ VOV) |
លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃខ្ពស់ ហើយកោត សរសើររាល់គំរូនៅខ្សែត្រៀមជួរមុខ ដែលត្រៀមខ្លួនជាស្រេចចូលរួមការប្រយុទ្ធ ការពារអាយុជីវិតរបស់ប្រជាជន ព្រមទាំងថ្លែងអំណរគុណចំពោះប្រជាជនគ្រប់ ស្រទាប់គ្រប់វណ្ណៈ បញ្ញាវ័ន្ត សហគមន៍ធុរជន និងសប្បុរសជនទាំងឡាយ ដោយបាន និងកំពុងរួមកម្លាំងកាយចិត្តជាមួយបក្សភាគ រដ្ឋបាលនិងប្រជាជនទីក្រុងក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផងដែរ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យទីក្រុងហូជីមិញបន្ត កៀងគរនិងពង្រីកកម្លាំង ប្រភពធនធានទាំងអស់ ជាពិសេសគឺប្រភពធនធានផ្នែក សុខាភិបាល រួបរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត។ លោកអគ្គលេខាបក្សបញ្ជាក់ថា មជ្ឈឹមបក្ស ការិយាល័យនយោបាយ គណៈលេខា អចិន្រ្តៃយ៍ គណៈលេខា ជានិច្ចកាល តាមដានយ៉ាងដិតដល់ ហើយប្រកៀកស្មាជាមួយបក្សភាគ រដ្ឋបាលនិងប្រជាជនទីក្រុង ហូជីមិញ ដើម្បីជំនះពុះពារលើដំណាក់កាលលំបាកនេះ នាំឲ្យទីក្រុងវិលត្រឡប់ទៅ រកស្ថានការណ៍ធម្មតាថ្មី ចូលរួមចំណែកនាំឲ្យប្រទេសជាតិទាំងមូលអនុវត្តន៍ប្រកប ដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣៕

