គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាម ចូលរួមវេទិកា។ (រូបថត៖ TTXVN) |
នៅវេទិកានេះ លោក Le Hoai Trung បានអានលិខិតអបអរសាទររបស់អគ្គ លេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ដែលបានផ្ញើមកកាន់ វេទិកា។ ក្នុងលិខិតនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់នូវការ រួមវិភាគទានដ៏ធំធេង និងតម្លៃជាអមតៈនៃលទ្ធិម៉ាក្ស-លេនីននិយម ព្រមទាំងចែក រំលែកបទពិសោធន៍ក្នុងការអនុវត្ត និងអភិវឌ្ឍលទ្ធិម៉ាក្ស-លេនីននិយមទៅក្នុងស្ថាន ភាពជាក់ស្តែងនៃគណបក្សនីមួយៗ និងប្រទេសនីមួយៗ។ ក្នុងឱកាសនេះ លោកអគ្គ លេខាបក្ស Nguyen Phu Trong បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណ បក្សនយោបាយម៉ាក្សនិយម និងកម្លាំងជឿនលឿននានាលើពិភពលោក រួមទាំងបក្ស កុម្មុយនិស្ត និងប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រវៀតណាមក្នុងអំឡុងសម័យ កាលនានា។ បក្សកុម្មុយនិស្តវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយត្រៀមខ្លួនជាស្រេចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគណបក្សម៉ាក្សនិយម និងកម្លាំងជឿនលឿនលើពិភពលោក ក្នុងបុព្វហេតុតស៊ូដើម្បីសន្តិភាព មិត្តភាព ប្រជា ធិបតេយ្យ និងវិបុលភាពរួម ព្រមទាំងអភិវឌ្ឍន៍លទ្ធិម៉ាក្ស-លេនីននិយមដោយឥតឈប់ ឈរផងដែរ៕

