លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Lang Son។ (រូបថត៖ VOV) |
“ប្រៀបខ្លាំងនិងសក្ដានុពលទាំងអស់នោះ ត្រូវការធ្វើអាជីវកម្ម ពង្រីក ជាមួយនឹង ស្មារតីយកប្រជាជនជាមជ្ឈភាព ពីនោះដោះស្រាយបញ្ហាសង្គមឲ្យបានល្អ លើកកំពស់ ឥតឈប់ឈរនូវជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ក្រៅពីនោះ ខ្ញុំស្នើឱ្យ ខេត្តយកចិត្តទុកដាក់ខ្ពស់ដល់ការផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាពអប់រំ និងបណ្តុះ បណ្តាល គុណភាពនៃការថែទាំនិងការពារសុខភាពប្រជាពលរដ្ឋ។ យកចិត្តទុកដាក់ ដឹកនាំការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារ ជាពិសេសសម្រាប់ធនធាន មនុស្សនៅតំបន់ជនបទ តំបន់ព្រៃភ្នំ តំបន់ដែលមានគម្រោងវិនិយោគថ្មីៗ; យកចិត្ត ទុកដាក់អនុវត្តន៍ឲ្យបានល្អនូវរបប គោលនយោបាយចំពោះជនមានគុណូបការៈនិង ជនជាតិភាគតិច បញ្ហាសន្តិសុខសង្គម និងការកាត់បន្ថយភាពក្រីក្រប្រកបដោយ ចីរភាព ដើម្បីឲ្យ ជីវភាពរស់នៅរបស់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ និងជនរួមជាតិជាជនជាតិភាគតិចនៅតំបន់ឆ្ងាយដាច់ស្រយាលកាន់តែ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។
លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានតម្រូវឲ្យខេត្ត Lang Son ផ្តោត អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់តំបន់ដើម្បីបង្កើតកម្លាំងចលករ សម្រាប់ការអភិវឌ្ឍន៍ ផ្ដោតសំខាន់លើការកសាង ពង្រឹងខឿនការពារជាតិដោយ ប្រជាជនទាំងមូល រក្សារឹងមាំនូវអធិបតេយ្យភាពព្រំដែនជាតិ កសាងព្រំដែនប្រកប ដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍជាមួយប្រទេស ជិតខាង៕

