អញ្ជើញចូលរួមមានលោកប្រធានរដ្ឋ Vo Van Thuong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue ផងដែរ។ អនុគណៈកម្មការឯកសារ គឺជាអនុគណៈកម្មការមួយក្នុងចំណោម អនុគណៈកម្មការចំនួន ៥ ដែលត្រូវបានបង្កើតឡើងដើម្បីត្រៀមរៀបចំសម្រាប់មហា សន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ដែលគ្រោងនឹងធ្វើឡើងនៅខែមករា ឆ្នាំ ២០២៦។ អនុគណៈកម្មការឯកសារ មានភារកិច្ចត្រៀមរៀបចំរបាយការណ៍នយោបាយ និងរបាយការណ៍បូកសរុប ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មីសម្រាប់ដាក់ជូនមហា សន្និបាតបក្សលើកទី ១៤។
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងនៅសម័យប្រជុំ។ (រូបថត៖ VOV) |
“របាយការណ៍នយោបាយនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកនេះ ត្រូវតែ ជាសំណង់វិទ្យាសាស្ត្រដែលប្រមូលផ្ដុំនូវកម្រិតទ្រឹស្តី បញ្ញាដ៏ខ្ពង់ខ្ពស់របស់បក្សទាំង មូល ជំនឿជាក់និងសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងមូល ឆ្លុះបញ្ចាំងពីក្រឹត្យក្រមដ៏ សត្យានុម័ត និន្នាការ និងចលនាថ្មីនៃតថភាពជាក់ស្ដែង។ គួបផ្សំយ៉ាងប៉ិនប្រសប់រវាង ការស្រាវជ្រាវទ្រឹស្តី ការបូកសរុបជាក់ស្តែងជាមួយនឹងការតម្រង់ទិសគោលនយោបាយ ដើម្បីរកឃើញ និងស្វែងយល់ពីគោលជំហរ ភារកិច្ច និងដំណោះស្រាយដែលកំពុង លេចចេញពីតថភាពជាក់ស្ដែង កត្តាថ្មីៗនៃតថភាពជាក់ស្ដែង ក៏ដូចជាទំនាស់ ក្នុងតថភាពជាក់ស្ដែងផងដែរ។ យកចិត្តទុកដាក់ដល់ការស្រាយបំភ្លឺឲ្យបានច្បាស់ថា តើគោលជំហរ គោលនយោបាយណាត្រូវបានបញ្ជាក់ពីភាពត្រឹមត្រូវនិងភាពសមស្រប ក្នុងជីវភាពជាក់ស្ដែង ហើយតើអ្វីខ្លះត្រូវការបន្តផ្លាស់ប្ដូរថ្មី បំពេញបន្ថែមនិងអភិវឌ្ឍន៍”។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ឯកសារនៃមហា សន្និបាត រួមទាំងរបាយការណ៍នយោបាយ គឺជាផលិតផលនៃបញ្ញាសមូហភាព ដូច្នេះ ត្រូវពង្រីកលក្ខណៈប្រជាធិបតេយ្យ និងបញ្ញាសមូហភាព ហើយត្រូវតែមានការចូលរួម ចំណែកពីបណ្ដាគណៈកម្មាធិការ ក្រសួង ស្ថាប័ន មូលដ្ឋាន អង្គការ និងប្រជាជន៕

