លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញចូលរួមពិធីជប់លៀង។ (រូបថត៖ VOV) |
លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅ វៀតណាមជាលើកដំបូងក្នុងឋានៈជាអគ្គលេខាបក្ស ប្រធានរដ្ឋ របស់លោក Thongloun Sisoulith គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ជាសញ្ញាសម្គាល់ដ៏មានអត្ថន័យប្រវត្តិ សាស្ត្រក្នុងទំនាក់ទំនងវៀតណាម-ឡាវ ព្រមទាំងជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ ទំនងអន្តរជាតិគំរូដ៏ស្មោះត្រង់និងស្អាតស្អំផងដែរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “បក្ស រដ្ឋនិងប្រជាជន វៀតណាមតែងតែយល់ដឹងយ៉ាងជ្រាលជ្រៅថា ជ័យជំនះ នីមួយៗរបស់វៀតណាម សុទ្ធតែបង្កប់សញ្ញាសម្គាល់នៃការជួយគាំទ្រដ៏ធំធេង អស់ពី ចិត្តពីថ្លើមរបស់បក្ស រដ្ឋ និងប្រជាជនឡាវ។ យើងខ្ញុំនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ ខ្លួន រួមជាមួយបក្ស រដ្ឋ និងប្រជាជនឡាវ ការពារ ថែរក្សានិងពូនជ្រុំឲ្យទំនាក់ទំនង ពិសេសវៀតណាម-ឡាវកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្ដែង ប្រកបដោយប្រសិទ្ធ ភាពលើគ្រប់វិស័យ ដើម្បីវិបុលភាពនិងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតំបន់និងលើ ពិភពលោកផងដែរ”។
បណ្ដាតំណាងអញ្ជើញគោរពទង់ជាតិ។ (រូបថត៖ VOV) |


