ទិដ្ឋភាពនៃសន្និបាតរបស់គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម (រូបថត៖ TTXVN)

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលលោក Nguyen Xuan Phuc សមាជិកគណៈកម្មាធិការអចិន្រ្តៃនៃ គណៈកម្មាធិការបក្សនគរបាលមជ្ឈឹមបានអញ្ជើញចូលរួមសន្និបាតនេះ។

ថ្លែងមតិដឹកនាំសន្និបាត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សភាគនគរបាលលើកទី៧ជាព្រឹត្តិ ការណ៍នយោបាយដ៏សែនសំខាន់ ហេតុដូច្នេះ គណៈកម្មាធិការបក្សនគរ បាលមជ្ឈឹមត្រូវការយកចិត្តទុកដាក់យ៉ាងច្រើនថែមទៀតដល់ការងារកសាងបក្ស ការងារកម្មាភិបាលនិងវិធីសាស្ត្រដឹកនាំ ដើម្បីសម្រេចឲ្យបានល្អប្រពៃ នូវភារកិច្ចនយោបាយដែលត្រូវបានបក្សនិងរដ្ឋប្រគល់ជូនចំពោះកងកម្លាំងនគរបាលប្រជាជន៕