សន្និសីទ MCM ឆ្នាំនេះធ្វើឡើងក្រោមអធិបតីភាពរបស់ជប៉ុន ដោយមាន ប្រធានបទ "បង្កើតការផ្លាស់ប្តូររួមគ្នា៖ ដឹកនាំការពិភាក្សាជាសកលជាមួយនឹងវិធីអភិ ក្រមប្រកបដោយសត្យានុម័ត និងគួរឱ្យទុកចិត្តដើម្បីគោលដៅកំណើនប្រកបដោយ និរន្តរភាពនិងបរិយាប័ន្ន"។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបលើកទី ១០ នៃការបង្កើតកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD (SEARP)។ (រូបថត៖ VOV)
នៅក្នុងសម័យប្រជុំពេញអង្គដំបូងនៃសន្និសីទនេះ លោក រដ្ឋមន្ត្រី Bui Thanh Son ក្នុងនាមជាសហប្រធានកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD (SEARP) សម្រាប់អាណត្តិឆ្នាំ ២០២២ - ២០២៥ បានចែករំលែកអំពីទិសដៅនិងការ ត្រិះរិះក្នុងការអភិវឌ្ឍរបស់វៀតណាម។ តាមនោះ វៀតណាមមិនប្ដូរយកកំណើនដោយ គ្រប់តម្លៃណាក៏ដោយ ហើយដាក់ប្រជាជនជាមជ្ឈភាព កម្មវត្ថុនិងគោលដៅនៃការ អភិវឌ្ឍជានិច្ច។ លោករដ្ឋមន្ត្រីបានស្នើឱ្យ OECD នាំមុខគេក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការសកល។ ក្នុងនោះ ចាំបាច់ត្រូវកសាងប្រព័ន្ធអេកូឡូស៊ីសកលប្រកបដោយ ភាពច្នៃប្រឌិត ដែលឆ្លៀតយកឲ្យបានល្អនូវនិន្នាការទន្ទឹមគ្នាទាំងពីរនោះគឺការផ្លាស់ប្តូរ បៃតង និងឌីជីថល ដោយផ្តោតលើនវានុវត្តន៍ បច្ចេកវិទ្យា AI និងការផ្លាស់ប្តូរថាមពល ដោយយុត្តិធម៌។ ទន្ទឹមនឹងនោះ បង្កើតយន្តការចែករំលែកបទពិសោធន៍ និងកសាង សមត្ថភាព ដើម្បីជួយប្រទេសនានាពង្រីកសក្តានុពលមនុស្សឲ្យបានជាអតិបរមា រំដោះ កម្លាំងចលករសម្រាប់កំណើន និងជំរុញវិបុលភាពប្រកបដោយបរិយាប័ន្ន។ OECD ត្រូវជំរុញប្រទេសជាសមាជិកឲ្យចូលរួមផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និង បច្ចេកវិទ្យាសម្រាប់ប្រទេសនៅខាងក្រៅ OECD ដើម្បីដាក់ពង្រាយរបកគំហើញ យុទ្ធសាស្ត្រនានា ជាពិសេសលើមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័ន៕