រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងទីប្រឹក្សាកិច្ចការបរទេស របស់ប្រធានាធិបតីបារាំង លោក Emmanuel Bonne។ (រូបថត៖ VNA) |
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Viera លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យប្រេស៊ីលគាំទ្រ និងជំរុញការចាប់ផ្តើមការចរចាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR); បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី ដែលភាគីទាំងពីរជាសមាជិកសកម្ម។ វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពាន ដើម្បីពង្រឹងទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រេស៊ីល ក្នុងនាមជាដៃគូតាមវិស័យ ក៏ដូចជារវាងអាស៊ាន និងប្លុក MERCOSUR ផងដែរ។
ទទួលជួបលោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ទីប្រឹក្សាកិច្ចការបរទេស របស់ប្រធានាធិបតីបារាំង លោក Emmanuel Bonne បានចាត់ទុកថា កិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងបារាំងនៅតែមានចន្លោះជាច្រើន សម្រាប់ការអភិវឌ្ឍ ហើយភាគីទាំងពីរចាំបាច់ត្រូវអនុវត្តន៍ឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម (EVFTA); ទន្ទឹមនឹងនេះ ប្រទេសបារាំងនឹងពិចារណាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការ វិនិយោគ (EVIPA) ក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរបានឯកភាពគាំទ្រដល់ការពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា ការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ ការផលិតថាមពលកកើតឡើងវិញ; រួមគ្នាឆ្លើយតបប្រកបដោយប្រសិទ្ធ ភាពនឹងបញ្ហាក្នុងតំបន់ និងពិភពលោក៕

