![]() |
នាព្រឹកថ្ងៃទី១១វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ១០០ និងទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ នៃសាលាអនុវិទ្យាល័យ Trung Vuong ហាណូយ។ សាលាអនុវិទ្យាល័យ Trung Vuong មានឈ្មោះដើមគឺ “សាលាសម្រាប់សិស្សនារី Dong Khanh” ដែលបានបង្កើតឡើងនាឆ្នាំ១៩១៧ ដើម្បីបណ្ដុះបណ្ដាលគ្រូបង្រៀន និងសិស្សនារីវៀតណាម។ បន្ទាប់ពីបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ សាលាបានដាក់ឈ្មោះថា Trung Vuong - វីរនារីដំបូងគេក្នុងប្រវត្តិសាស្រ្តប្រឆាំងនឹងខ្មាំងសត្រូវនៃប្រទេសជាតិ។ នាបច្ចុប្បន្ន សាលាអនុវិទ្យាល័យ Trung Vuong ជាអង្គភាពសាធារណៈនាំមុខគេក្នុងដំណើរការសហប្រតិបត្តិការអន្តរជាតិ ចុះហត្ថលេខានិងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដាអង្គការអប់រំដែលមានកិត្យានុភាពនៃប្រទេសនានានៅលើពិភពលោក។
នៅក្នុងពិធីរំលឹកខួបអនុស្សវរីយ៍នេះ លោកស្រី Nguyen Thi Kim Ngan បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទីមួយ និងចេញផ្សាយកម្រងតែមប្រៃសនីយ៍”សាលា Dong Khanh – Trung Vuong (ហាណូយ) ៕

