អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ប្រគល់ស្លាកសញ្ញានិមិត្តរូបនៃផ្ទះសប្បុរសធម៌និងប្រាក់ឧបត្ថម្ភសម្រាប់កុមារក្រីក្រនៅខេត្ត Quang Nam។ (រូបថត៖ Baoquangnam.vn) |
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានស្នើឱ្យបក្សភាគ អាជ្ញាធរ និង ប្រជាជនខេត្ត Quang Nam បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យវប្បធម៌ សង្គមកិច្ច ការថែទាំសុខភាព ការអប់រំ និងសុខុមាលភាពសង្គមជាក់ស្តែងបំផុតសម្រាប់ប្រជាជន ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល ជួយប្រជាជន មានគុណភាពជីវិតកាន់តែ ប្រសើរឡើងៗ។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា៖ “ដំបូងបង្អស់ ត្រូវបំពេញឲ្យបានល្អនូវការងារតបស្នងសងគុណ ត្រូវថែទាំ និងតប ស្នងចំពោះការលះបង់របស់ប្រជាពលរដ្ឋ ដើម្បីទទួលបានឯករាជ្យ និងសេរីភាពដូច សព្វថ្ងៃនេះ។ ខេត្ត Quang Nam ត្រូវបំពេញភារកិច្ចទាំងពីរនេះ ដើម្បីបង្កើតកម្លាំង ចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងថែទាំប្រជាជនឱ្យបានល្អ តបស្នងសងគុណ”។
ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអញ្ជើញមក ថ្វាយផ្កានិងអុជធូបទៀននៅឯឈាបនដ្ឋានយុទ្ធជនពលីខេត្ត Quang Nam និងវិមានវីរៈ អ្នកម្ដាយវៀតណាមនៅទីក្រុង Tam Ky៕

