![]() |
មានគ្រួសារជាច្រើនបានប្រមូលផ្តុំគ្នានៅទីលំនៅដ្ឋានផ្លូវការរបស់លោកតា ណូអែលនៅទីរួមស្រុក Rovaniemi ប្រទេសហ្វាំងឡង់ ដើម្បីស្ដាប់បទចំរៀងបុណ្យណូអែល និងជូនដំណើរលោកតាណូអែលមុនពេលចាប់ផ្តើមបំពេញការងារដ៏រវល់បំផុតរបស់ខ្លួនជាប្រចាំឆ្នាំ។ យោងទៅតាមដំណើរនេះ លោតាណូអែលនឹងចាកចេញពីភូមិ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប៉ូលខាងជើង និងជិះរទេះអូសដោយសត្វរមាំងដែលផ្ទុកកាដូជាច្រើនដើម្បីចែកជូនដល់កុមារមានសំណាងបំផុតនៅលើពិភពលោក ហើយចាប់ពីនោះតទៅ លោកតាណូអែលនឹងចាប់ផ្តើមធ្វើដំណើរចែកអំណោយរបស់ខ្លួនក្នុងរាត្រីបុណ្យណូអែលផងដែរ។ គួរបញ្ជាក់ថាលោកតាណូអែលគឺជានិមិត្តរូបវប្បធម៌និងទេសចរណ៍របស់ប្រទេសហ្វាំងឡង់ ហើយទីរួមខេត្ត Rovaniemi ត្រូវបានចាត់ទុកជាលំនៅដ្ឋានផ្លូវការរបស់លោកតាណូអែល៕

