លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ក្នុងជំនួបជាមួយទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយបម្រែបម្រួលអាកាសធាតុអន្តរជាតិ លោក John Podesta នៅសេតវិមាន។(រូបថត៖ VNA) |
នៅក្នុងជំនួបពិភាក្សាជាមួយសហគ្រាសឈានមុខគេជិត ៣០ របស់អាមេរិក លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរនឹងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសអាមេរិកមកបណ្តាក់ទុននៅវៀតណាម។ ក្នុងពេលជាមួយគ្នានោះ ប្រធានក្រុម ប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) លោក Ted Osius បានឲ្យដឹងថា សហគ្រាស អាមេរិកវាយតម្លៃខ្ពស់ចំពោះការប្រតិបត្តិការរបស់រដ្ឋាភិបាលវៀតណាម ហើយសង្ឃឹម ថា រដ្ឋាភិបាលវៀតណាមបន្តបង្កើតបរិយាកាស គោលនយោបាយ និងស្ថាប័ន អំណោយផលថែមទៀត ដើម្បីឲ្យសហគ្រាសអាមេរិកកាន់តែច្រើន ជាពិសេសលើ វិស័យបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ការថែទាំសុខភាព និងអាកាសចរណ៍ មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម។
នាថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai មានជំនួបជាមួយប្រធាន និងថ្នាក់ដឹកនាំសហគ្រាសអាមេរិកមួយចំនួនដូចជា Intel, Dell, Apple និង Boeing៕

